One of the Best and Darkest Era

Cambodia, during the 1953-1970, also known as Sangkum Reas Niyum, was one of the most controversial periods in Cambodia’s history under the reign of King Norodom Sihanouk. The economy was at its peak, rising from all sectors such as; industry, agriculture, education, tourism, infrastructure, etc… We exported most products and imported very little goods. Unlike now, students back then, started working in workshops since elementary schools and were dressed up in really nice uniforms. Women wore Khmer traditional clothes as daily clothing. The financial in the family were really high as well. Unfortunately, Cambodia came to its end in its economy growth because of wars. Buildings were destroyed, educated people were eliminated, the lives of millions were lost, culture and traditions were stolen and the period was one of the darkest one yet. In groups of 4, we decided to choose one of the sectors and think of possible solutions to improve the sector, so it could grow as much as the Sangkum Reas Niyum era. Many sectors were discussed in class such as; education, infrastructure, health, fishery, etc… We hope to implement the solutions into actions one day in order to improve Cambodia’s economy in the upcoming years.

ខ្លីខ្លឹម ដោយ ខៀវ សុផាត

នេះជាការសង្ខេបបន្ដិចបន្ដួចនៃសៀវភៅ ខ្លីខ្លឹម ដោយ ខៀវ សុផាត

ខ្លីខ្លឹម

គោលបំណងៈ ឲ្យអ្នកអានយល់ដឹងពីជីវិតខ្លួនឯង ចេះជួយខ្លួនឯង  និងរិះរកមធ្យោបាយ ឲ្យយើងក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ

 

វិថីជីវិត

  • បើយើងចង់ឲ្យជីវិតយើងរស់នៅដោយរលូន យើងគួរគប្បីមានផែនការឲ្យច្បាស់ លាស់ជាមុនសិន (ខ្ជះខ្ជាយ ពេលវេលា បើគ្មានផែនការច្បាស់លាស់)
  • ជីវិតយើង គួរតែមានបេសកកម្មជានិច្ច
  • បរាជ័យ ព្រោះមិនខិតខំធ្វើអំពើល្អបន្ដ
  • បើយើងមានចំណង់ នោះគឺជាសមិទ្ធផលជាមិនខាន

 

  • ការវិនិយោគលើខ្លួនឯងធ្វើឲ្យេជីវិតកាន់តែប្រសើរឡើង
  • ការចេះប្រើឱកាសធ្វើឲ្យជីវិតឆាប់ទទួលបានជោគជ័យ
  • ការធ្វើតែអំពើល្អនាំឲ្យជីវិតជួបតែរឿងល្អ
  • ខ្លួនឯងជាស្ថាបនិកនៃជីវិតខ្លួនឯង

 

  • បើចង់ឲ្យភ្លៀងធ្លាក់កុំខ្លាចផ្គរ
  • បើចង់លេងទឹកកុំខ្លាចទទឹកខ្លួន
  • បើចង់ប្ដូរវិថីជីវិតកុំខ្លាចភាពជូរចត់ពេលធ្វើដំណើរ
  • បើស្រឡាញ់អ្នកណាម្នាក់កុំទ្រាំមើលគេកើតទុក្ខ

 

  • យើងមិនអាចប្ដូរអតីតកាល តែយើងអាចប្ដូរអនាគត ចាប់ផ្ដើមពីពេលនេះទៅ
  • ជីវិតដូចជាសម្លកកូរ (ល្វីង ជូរ ចត់ គ្រប់រសជាតិ)

ការប៉ះពាល់នៃភាពកំសាក

  • ធ្វើឲ្យគេបន្ដុះបង្អាប់មើលងាយជីវិតមិនសូវមានតម្លៃ
  • ការយល់ដឹងចង្អៀតចង្អល់ ធ្វើការងារមិនធ្លុះធ្លាយ
  • មានជម្ងឺច្រើន ព្រោះតែងព្រួយបារម្ភមិនឈប់

 

  • ធ្វើអ្វីធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត កុំឲ្យមានវិប្បដិសារី

រីកចម្រើននៃជីវិត

  • ចេះប្រើពេលវេលាឲ្យមានប្រយោជន៍បំផុត
  • បណ្ដុះនិស្ស័យ ក្នុងការអាន ដើម្បីបង្កើនសមត្ថភាពយល់ដឹង
  • ខិតខំធ្វើការងារគ្រប់បែបយ៉ាង ពិសេសការងារដែលខ្លួនប៉ិនប្រសប់ ឬចូលចិត្ត
  • ព្យាយាមអត់ធ្មត់ធ្វើកិច្ចការតូចៗជាមុន ដើម្បីធ្វើកិច្ចការធំ
  • មានឆន្ទៈក្នុងការធ្វើអ្វីៗគ្រប់បែបយ៉ាងបើលូកដៃហើយ ត្រូវហ៊ានប្រយុទ្ធនឹងឧបសគ្គ

 

  • កម្លាំងចិត្ត និងស្មារតី គឺជាគ្រឿងការពារដ៏ពិសេសក្រៃលែង សម្រាប់មនុស្ស ដែល ធ្វើដំណើរលើវិថីជីវិត
  • កុំឲ្យអ្នកដទៃជាអ្នកកំណត់ជោគវាសនារបស់យើងឲ្យសោះ

គោលដៅពិត នៃការសម្រេចជោគវាសនារបស់អ្នកលើដងវិថីនៃជីវិត

  • អ្នកត្រូវយកគំនិតបង្កើតសមត្ថភាព
  • យកសមត្ថភាពបង្កើតលទ្ធភាព
  • យកលទ្ធភាពបង្កើតប្រាក់ចំណូល
  • យកប្រាក់ចំណូលបង្កើតសេចក្ដីសុខ
  • យកសេចក្ដីសុខបង្កើតសុភមង្គលក្នុងសង្គមគ្រួសារ។

 

ឥទ្ធិពលនៃទង្វើ

  • ច្បាប់ធម្មជាតិបានចារថា ពោះដែលកំពុងឃ្លាន ត្រូវរកអាហារមកដាក់សិន មិនមែន ត្រូវស្ដាប់ពាក្យផ្អែមល្ហែមរបស់អ្នកណាម្នាក់ឡើយ
  • ភាពលោភលន់ និងភាពអាត្មានិយម ជារនាំងបាំងភ្នែកពីការដឹងខុសត្រូវ
  • នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន អ្នកគិតថាគុណធម៌ជាចម្បង តែងត្រូវរងការលំបាក ដោយត្រូវហូបបាយ នឹងអំបិល ឯអ្នកដែលសង្វាតលុយ និងអំណាច តែងបាន ដូចចិត្ត

វិធីសាស្រ្ដ ដែលជាដំណោះស្រាយបញ្ហាខាងលើរួមមាន

  • ត្រូវមានអ្នក ដែលមានគំរូល្អបរិសុទ្ធ និងមានការលះបង់
  • ត្រូវជំរុញឲ្យមានការអប់រំ ផ្នែកគុណធម៌កម្រិតខ្ពស់ ដែលតម្រូវឲ្យមានការផ្សារ ភ្ជាប់ ជាមួយនឹងចំណេះដឹងផ្នែកចិត្តវិទ្យាព្រមទាំងសិល្ប៌វិធីល្អៗ។
  • គ្រប់ប្រព័ន្ធផ្សព្វផ្សាយ គឺមិនគួរសម្លឹងឃើញតែលុយមួយមុននោះទេ តែគេគួរ បង្ហាញឲ្យបានច្រើននូវអ្វីៗ ដែលមានប្រយោជន៍ដល់ការអប់រំ

ទឹកដីដែលបាត់បាត់ទៅប្រទេសថៃ

 

ប្រទេសកម្ពុជា បានឆ្លងកាត់ការឈ្លានពាន នៅក្រោមអាណានិគម និងសង្រ្គាមជាច្រើន ដែលបណ្ដាល ឲ្យមាន ការបាត់បង់ទឹកដី ជាច្រើន ទៅប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម និងប្រទេសថៃ​ជាដើម។ ដូចនេះហើយ ទើបលោកគ្រូ ណេន សុខា បានឲ្យសិស្សានុសិស្សទាំងឡាយ ធ្វើការស្រាវជ្រាវ ពីទឹកដី ដែលបាត់បង់ ទៅប្រទេសថៃ និងវៀតណាម រួមមានខេត្ត ប្រាសាទ វត្ត ភ្នំ កោះ។ល។ ក្រុមរបស់ខ្ញុំ បានសិក្សាស្រាវជ្រាវ ទាក់ទងនឹង ទឹកដី ដែលបានបាត់បង់ ទៅប្រទេសថៃ។ ខាងក្រោមនេះជា ពត៌មានខ្លះ ដែលពួកខ្ញុំ បានរកឃើញ អំឡុងពេលធ្វើការស្រាវជ្រាវ នៅក្នុង ប្រាំពីរ សប្ដាហ៍នេះ។

វេយ្យាករណ៍-គុណនាម

គុណនាមមានន័យថា ពាក្យ សំដីសម្រាប់សំដែងសភាពលក្ខណៈរបស់នាម ។

ប្រភេទនៃគុណនាម

  • គុណនាមប្រក្រតី
  • គុណនាមចំនួន
  • គុណនាមកម្មសិទ្ធ
  • គុណនាមចង្អុល
  • គុណនាមសំណួរ
  • គុណនាមមិនច្បាស់

 

  • គុណនាមប្រក្រតី គឺសម្រាប់ប្រាប់លក្ខណៈរបស់នាម។

ឧទាហរណ៍ៈ គោខ្មៅធាត់ជាងគោ

គុណនាមប្រក្រតីមានៈ ល្អ កខ្វក់ ស វែង ខ្លី សម្បូរ ខ្សត់…។

  • គុណនាមចំនួនជាគុណនាមសម្រាប់រាប់។ គុណនាមចំនួនមានពីរយ៉ាង:

    ១. ចំនួនរាប់សម្រាប់រាប់ឲ្យដឹងចំនួន

    ឧទាហរណ៍ៈ​ ឪពុកខ្ញុំមានគោប្រាំនឹម

    ចំនួនរាប់មានៈ ពីរដំបរ ប្រាំរយ ប្រាំខាំ ប្រាំឡូ…។

    ២. ចំនួនរៀបសម្រាប់រាប់ឲ្យដឹង ទី ជាន់ ថ្នាក់

    ឧទាហរណ៍៖ ដាណេ រៀនថ្នាក់ទីប្រាំបី

    ចំនួនរៀបមានៈ ទីដប់ ម៉ោងប្រាំ ជាន់ទីមួយ…។

  • គុណនាមកម្មសិទ្ធសម្រាប់ប្រាប់ម្ចាស់កម្មសិទិ្ធ ។

    ឧទាហរណ៍ ៖ រាជរដ្ឋាភិបាលជាអ្នកសាងសង់ផ្ទះពួកគាត់

    គុណនាមកម្មសិទ្ធមានៈ ខ្ញុំ ឯង វា គាត់ នាង យើង ពួកគាត់ គេទាំងអស់គ្នា…. ។

  • គុណនាមចង្អុល ប្រាប់ទីកន្លែងនិងពេលវេលាណាមួយ ។

    ឧទាហរណ៍៖ សាលារៀននេះជាសាលារៀនខ្ងុំ ឯខាងនោះជាសាលាឃុំ ។

    គុណនាមចង្អុលមាន ៖ នេះ នោះ ទីនេះ ទីនោះ…. ។

  • គុណនាមសំណួរ គឺប្រើប្រាស់សម្រាប់ចោទសួរ។

    ឧទាហរណ៍ ៖ តើមិត្តទិញសៀវភៅអ្វីខ្លះ?

    គុណនាមសំណួរមាន ៖ អ្វីខ្លះ ប៉ុន្មាន អ្វី ស្អី ណាខ្លះ ណាមួយ…. ។  

  • គុណនាមមិនច្បាស់ គឺជាគុណនាមប្រាប់សេចក្ដីមិនជាក់លាក់ មិនប្រាកដ ។

    ឧទាហរណ៍ៈ ខ្ងុំ មិនដឹងថា គាត់ចង់បានចេកមួយណាទេ

    គុណនាមមិនច្បាស់មាន៖ អ្វី  ណា អ្វីខ្លះ មួយណា ណាខ្លះ ឯទៀត ដទៃ

    អ្វីមួយ….។  

Khmer Literacy-Round 2

From bizdoctors.asia

A novel that is known all over Cambodia is now being introduced. Kolab Pailin or The Rose of Pailin is a novel written by a really famous author, Nhok Thaem. He has written many other books as well and this is one of the best novel he wrote. This novel is a very educational and could really relate to real life. Other than learning about Kolab Pailin, we also learned the history of Water Festival and Kathina. These are two famous ceremonies that are celebrated in Cambodia. The Water Festival is celebrated to remind us at time when our king defeated the enemy by water way, so we celebrated the ceremonies every year during November by having a boat race. Kathina is a celebration that is only celebrated in the Buddhism religion. We celebrated in the Vossa season, the rainy season. We usually go to pagodas and offer the monks different things, like sugar, tea, candles, clothes for the monks, etc… I find these lesson really helpful, because as a Cambodian citizen, we should know all about the history and what we do on the ceremonies.

An Ungrateful Child-Khmer Poem

This is the first round of my third year at Liger. This round, our Khmer facilitator, Sokha focused on making Khmer poems. Khmer poem is very different from English poem. In Khmer poem, there are different ways of writing poems and different ways of saying the poems. Khmer poem is about the meaning, the rhythm and the emotions and tones when we say the poem. Every students in my class has a different type of poem. Below is my eight syllables poem, so each phrase has eight syllables. This poem is about a child that is wealthy and has a grateful mom, but the child is not much appreciative, so the child regrets after the mom past away. 

                                                            កូនអប្រិយ

មនុស្សគ្រប់រូបត្រូវចាំកំណើតខ្លួន              ថាម្ដាយស្ងួនពិតជាឈឺចាប់ណាស់

ព្រោះកូនក្នុងផ្ទៃតែងតែបម្រះ                    នោះពិតច្បាស់ថាម្ដាយកំពុងឈឺ។

ទោះបីយ៉ាងណាម្ដាយនៅខំប្រឹង                  ខំពង្រឹងទាល់កូនឃើញពន្លឺ

ក្នុងនាមជាម្ដាយដូចអ្នកបំភ្លឺ                      មិនហ៊ានឈឺព្រោះខ្លាចប៉ះពាល់កូន។

៩ខែ១០ថ្ងៃបានមកដល់                                ម្ដាយពិតខ្វល់តស៊ូទោះសាបសូន្យ

តស៊ូទោះរលាយទៅតាមក្បូន                        ស្រលាញ់កូនជាជាងអ្វីទាំងអស់។

ពេលកូនធំម្ដាយជូនទៅសាលា                    ទៅសិក្សាក្រេបយកគ្មានចន្លោះ

ខំរៀនពីមត្តេយ្យមិនហ៊ានផ្លោះ                    ខ្លាចចន្លោះបាត់ចំណេះវិជ្ជា។

ឯកូនខ្លះវិញមិនដែលចូលរៀន                    ប្រៀបរុះស្ពានចម្លងភាពជោគជ័យ

ម្ដាយខំឲ្យកូនរៀនសាលាល្បី                           កូនអប្រិយមិនព្រមក្រេបចំណេះ។

បែរទៅជក់អភៀនញៀនកញ្ឆា                     ត្រូវប្រហារព្រោះតែងធ្វើប្រហែស

បើនៅតែបន្ដនោះនឹងឆេះ                            ក្លាយជាផេះរំលេចទៅតាមខ្យល់។

ម្ដាយខំធ្វើការមិនហ៊ានឈប់                        តាំងពីយប់ដល់ព្រឹកមិនដែលខ្វល់

កូនខ្លះវិញមិនដែលមានកង្វល់                    ព្រោះមិនខ្វល់ពីឪពុកម្ដាយ។

នៅចំពោះមុខមិនរក្សាថែ                               ពេលបាត់ម៉ែបាត់ពុកទើបកូនស្ដាយ

ពីមុនកូនតែងតែសុំលុយចាយ                      ឥឡូវអ្នកម្ដាយមិននៅចំពោះមុខ។

នៅពេលដែលព្រះមាតាទៅបាត់                     រលាយខ្ចាត់ទើបកូនចេះកើតទុក្ខ

អារម្មណ៍ពេលបាត់ម្ដាយដូចជាប់គុក           សល់តែពុកនៅមើលថែរក្សា។

ពេលវេលាមិនអាចត្រឡប់វិញ                          គេនឹងចេញដូចនេះកុំសោកសារ

ព្រោះវាត្រឹមតែជាជោគវាសនា                         មិនប្រាថ្នាឲ្យវាកើតឡើងឡើយ។

ដូចនេះពេលវេលាបានមកដល់់                       ខ្ញុំបន្សល់់់់សំនួរខ្វះចម្លើយ

ថាគួរខ្វល់់់់ខ្វាយឬកន្ដើយ                                   ឬបណ្ដោយឲ្យវាកន្លងហួស។