ខ្លីខ្លឹម ដោយ ខៀវ សុផាត

នេះជាការសង្ខេបបន្ដិចបន្ដួចនៃសៀវភៅ ខ្លីខ្លឹម ដោយ ខៀវ សុផាត

ខ្លីខ្លឹម

គោលបំណងៈ ឲ្យអ្នកអានយល់ដឹងពីជីវិតខ្លួនឯង ចេះជួយខ្លួនឯង  និងរិះរកមធ្យោបាយ ឲ្យយើងក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ

 

វិថីជីវិត

  • បើយើងចង់ឲ្យជីវិតយើងរស់នៅដោយរលូន យើងគួរគប្បីមានផែនការឲ្យច្បាស់ លាស់ជាមុនសិន (ខ្ជះខ្ជាយ ពេលវេលា បើគ្មានផែនការច្បាស់លាស់)
  • ជីវិតយើង គួរតែមានបេសកកម្មជានិច្ច
  • បរាជ័យ ព្រោះមិនខិតខំធ្វើអំពើល្អបន្ដ
  • បើយើងមានចំណង់ នោះគឺជាសមិទ្ធផលជាមិនខាន

 

  • ការវិនិយោគលើខ្លួនឯងធ្វើឲ្យេជីវិតកាន់តែប្រសើរឡើង
  • ការចេះប្រើឱកាសធ្វើឲ្យជីវិតឆាប់ទទួលបានជោគជ័យ
  • ការធ្វើតែអំពើល្អនាំឲ្យជីវិតជួបតែរឿងល្អ
  • ខ្លួនឯងជាស្ថាបនិកនៃជីវិតខ្លួនឯង

 

  • បើចង់ឲ្យភ្លៀងធ្លាក់កុំខ្លាចផ្គរ
  • បើចង់លេងទឹកកុំខ្លាចទទឹកខ្លួន
  • បើចង់ប្ដូរវិថីជីវិតកុំខ្លាចភាពជូរចត់ពេលធ្វើដំណើរ
  • បើស្រឡាញ់អ្នកណាម្នាក់កុំទ្រាំមើលគេកើតទុក្ខ

 

  • យើងមិនអាចប្ដូរអតីតកាល តែយើងអាចប្ដូរអនាគត ចាប់ផ្ដើមពីពេលនេះទៅ
  • ជីវិតដូចជាសម្លកកូរ (ល្វីង ជូរ ចត់ គ្រប់រសជាតិ)

ការប៉ះពាល់នៃភាពកំសាក

  • ធ្វើឲ្យគេបន្ដុះបង្អាប់មើលងាយជីវិតមិនសូវមានតម្លៃ
  • ការយល់ដឹងចង្អៀតចង្អល់ ធ្វើការងារមិនធ្លុះធ្លាយ
  • មានជម្ងឺច្រើន ព្រោះតែងព្រួយបារម្ភមិនឈប់

 

  • ធ្វើអ្វីធ្វើឲ្យអស់ពីកម្លាំងកាយចិត្ត កុំឲ្យមានវិប្បដិសារី

រីកចម្រើននៃជីវិត

  • ចេះប្រើពេលវេលាឲ្យមានប្រយោជន៍បំផុត
  • បណ្ដុះនិស្ស័យ ក្នុងការអាន ដើម្បីបង្កើនសមត្ថភាពយល់ដឹង
  • ខិតខំធ្វើការងារគ្រប់បែបយ៉ាង ពិសេសការងារដែលខ្លួនប៉ិនប្រសប់ ឬចូលចិត្ត
  • ព្យាយាមអត់ធ្មត់ធ្វើកិច្ចការតូចៗជាមុន ដើម្បីធ្វើកិច្ចការធំ
  • មានឆន្ទៈក្នុងការធ្វើអ្វីៗគ្រប់បែបយ៉ាងបើលូកដៃហើយ ត្រូវហ៊ានប្រយុទ្ធនឹងឧបសគ្គ

 

  • កម្លាំងចិត្ត និងស្មារតី គឺជាគ្រឿងការពារដ៏ពិសេសក្រៃលែង សម្រាប់មនុស្ស ដែល ធ្វើដំណើរលើវិថីជីវិត
  • កុំឲ្យអ្នកដទៃជាអ្នកកំណត់ជោគវាសនារបស់យើងឲ្យសោះ

គោលដៅពិត នៃការសម្រេចជោគវាសនារបស់អ្នកលើដងវិថីនៃជីវិត

  • អ្នកត្រូវយកគំនិតបង្កើតសមត្ថភាព
  • យកសមត្ថភាពបង្កើតលទ្ធភាព
  • យកលទ្ធភាពបង្កើតប្រាក់ចំណូល
  • យកប្រាក់ចំណូលបង្កើតសេចក្ដីសុខ
  • យកសេចក្ដីសុខបង្កើតសុភមង្គលក្នុងសង្គមគ្រួសារ។

 

ឥទ្ធិពលនៃទង្វើ

  • ច្បាប់ធម្មជាតិបានចារថា ពោះដែលកំពុងឃ្លាន ត្រូវរកអាហារមកដាក់សិន មិនមែន ត្រូវស្ដាប់ពាក្យផ្អែមល្ហែមរបស់អ្នកណាម្នាក់ឡើយ
  • ភាពលោភលន់ និងភាពអាត្មានិយម ជារនាំងបាំងភ្នែកពីការដឹងខុសត្រូវ
  • នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន អ្នកគិតថាគុណធម៌ជាចម្បង តែងត្រូវរងការលំបាក ដោយត្រូវហូបបាយ នឹងអំបិល ឯអ្នកដែលសង្វាតលុយ និងអំណាច តែងបាន ដូចចិត្ត

វិធីសាស្រ្ដ ដែលជាដំណោះស្រាយបញ្ហាខាងលើរួមមាន

  • ត្រូវមានអ្នក ដែលមានគំរូល្អបរិសុទ្ធ និងមានការលះបង់
  • ត្រូវជំរុញឲ្យមានការអប់រំ ផ្នែកគុណធម៌កម្រិតខ្ពស់ ដែលតម្រូវឲ្យមានការផ្សារ ភ្ជាប់ ជាមួយនឹងចំណេះដឹងផ្នែកចិត្តវិទ្យាព្រមទាំងសិល្ប៌វិធីល្អៗ។
  • គ្រប់ប្រព័ន្ធផ្សព្វផ្សាយ គឺមិនគួរសម្លឹងឃើញតែលុយមួយមុននោះទេ តែគេគួរ បង្ហាញឲ្យបានច្រើននូវអ្វីៗ ដែលមានប្រយោជន៍ដល់ការអប់រំ

Leave a Reply

Your email address will not be published. Required fields are marked *