វេយ្យាករណ៍-គុណនាម

គុណនាមមានន័យថា ពាក្យ សំដីសម្រាប់សំដែងសភាពលក្ខណៈរបស់នាម ។

ប្រភេទនៃគុណនាម

  • គុណនាមប្រក្រតី
  • គុណនាមចំនួន
  • គុណនាមកម្មសិទ្ធ
  • គុណនាមចង្អុល
  • គុណនាមសំណួរ
  • គុណនាមមិនច្បាស់

 

  • គុណនាមប្រក្រតី គឺសម្រាប់ប្រាប់លក្ខណៈរបស់នាម។

ឧទាហរណ៍ៈ គោខ្មៅធាត់ជាងគោ

គុណនាមប្រក្រតីមានៈ ល្អ កខ្វក់ ស វែង ខ្លី សម្បូរ ខ្សត់…។

  • គុណនាមចំនួនជាគុណនាមសម្រាប់រាប់។ គុណនាមចំនួនមានពីរយ៉ាង:

    ១. ចំនួនរាប់សម្រាប់រាប់ឲ្យដឹងចំនួន

    ឧទាហរណ៍ៈ​ ឪពុកខ្ញុំមានគោប្រាំនឹម

    ចំនួនរាប់មានៈ ពីរដំបរ ប្រាំរយ ប្រាំខាំ ប្រាំឡូ…។

    ២. ចំនួនរៀបសម្រាប់រាប់ឲ្យដឹង ទី ជាន់ ថ្នាក់

    ឧទាហរណ៍៖ ដាណេ រៀនថ្នាក់ទីប្រាំបី

    ចំនួនរៀបមានៈ ទីដប់ ម៉ោងប្រាំ ជាន់ទីមួយ…។

  • គុណនាមកម្មសិទ្ធសម្រាប់ប្រាប់ម្ចាស់កម្មសិទិ្ធ ។

    ឧទាហរណ៍ ៖ រាជរដ្ឋាភិបាលជាអ្នកសាងសង់ផ្ទះពួកគាត់

    គុណនាមកម្មសិទ្ធមានៈ ខ្ញុំ ឯង វា គាត់ នាង យើង ពួកគាត់ គេទាំងអស់គ្នា…. ។

  • គុណនាមចង្អុល ប្រាប់ទីកន្លែងនិងពេលវេលាណាមួយ ។

    ឧទាហរណ៍៖ សាលារៀននេះជាសាលារៀនខ្ងុំ ឯខាងនោះជាសាលាឃុំ ។

    គុណនាមចង្អុលមាន ៖ នេះ នោះ ទីនេះ ទីនោះ…. ។

  • គុណនាមសំណួរ គឺប្រើប្រាស់សម្រាប់ចោទសួរ។

    ឧទាហរណ៍ ៖ តើមិត្តទិញសៀវភៅអ្វីខ្លះ?

    គុណនាមសំណួរមាន ៖ អ្វីខ្លះ ប៉ុន្មាន អ្វី ស្អី ណាខ្លះ ណាមួយ…. ។  

  • គុណនាមមិនច្បាស់ គឺជាគុណនាមប្រាប់សេចក្ដីមិនជាក់លាក់ មិនប្រាកដ ។

    ឧទាហរណ៍ៈ ខ្ងុំ មិនដឹងថា គាត់ចង់បានចេកមួយណាទេ

    គុណនាមមិនច្បាស់មាន៖ អ្វី  ណា អ្វីខ្លះ មួយណា ណាខ្លះ ឯទៀត ដទៃ

    អ្វីមួយ….។  

Leave a Reply

Your email address will not be published. Required fields are marked *